យើងឈ្មោះ អម្រិត និង សុផលរ័ត្ន ភិរុណ។ យើងបានប្រែចិត្តជឿនៅពេលយើងនៅក្មេងដោយមានការគាំទ្រពីគ្រួសាររបស់យើង។ អ្នកផ្សព្វផ្សាយសាសនាបានបង្រៀនគ្រួសាររបស់យើង ហើយយើងបានសម្រេចចិត្តទទួលយកដំណឹងល្អ។ ឥឡូវនេះ វាមានរយៈពេលជាង ២០ ឆ្នាំហើយ ហើយយើងបានទទួលពរជ័យរាប់មិនអស់នៅក្នុងជីវិតរបស់យើង។ យើងក៏មានអំណរគុណផងដែរសម្រាប់ឱកាសដើម្បីបង្រៀនកូនៗរបស់យើងអំពីដំណឹងល្អ ហើយឃើញពួកគេធំឡើងជារៀងរាល់ថ្ងៃ ដោយប្រើសិទ្ធិជ្រើសរើសរបស់ពួកគេដើម្បីធ្វើតាមព្រះបញ្ញត្តិរបស់ព្រះ។
ទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ គឺជាមូលដ្ឋានគ្រឹះនៃភាពស្មោះត្រង់ចំពោះដំណឹងល្អ។ យើងជឿថា ព្រះជាព្រះវរបិតាស្រឡាញ់យើង ហើយទ្រង់បានចាត់ព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ឲ្យសុគតជំនួសយើង។ យើងជឿថា តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវ យើងទាំងអស់គ្នាអាចត្រូវបានសម្អាតពីអំពើបាបរបស់យើង ហើយត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌វិញ។
ព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់យើង។ គ្មានវិធីណាផ្សេងទៀតដែលយើងអាចត្រឡប់ទៅរកព្រះវរបិតាសួគ៌របស់យើងបានឡើយ លើកលែងតែតាមរយៈទ្រង់។ ទ្រង់គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក។
Our names are Amreth and Sophallarath Phirun. We converted to the church when we were very young with the support of our families. The missionaries taught our families, and we decided to accept the gospel. Now, it has been over 20 years, and we have enjoyed countless blessings in our lives. We are also grateful for the opportunity to teach our children the gospel and see them grow up every day using their agency to follow God’s commandments.
Our testimony about Jesus Christ is the foundation of faithfulness to the gospel. We believe that God, the Father, loves and He sent His beloved Son to die for us. We believe that through Jesus’ atonement, we all can be cleansed from our sins and go back to our Heavenly Father.
Jesus Christ is our Savior and Redeemer. There is no other way we can go back to our Heavenly Father except through Him. He is the Savior of the world.